ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមអគ្គលេខាធិការ-អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេសអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ចុះពិនិត្យសុពលភាពបង់លេខសាកល្បងបង្គោលព្រំតំបន់៣, បង្គោលព្រំតំបន់កាត់ឆ្វៀល(តំបន់១ តំបន់២ ក្នុងតំបន់៣) និងពិនិត្យទីតាំងដីដែលរងការទន្ទ្រាននាពេលកន្លងមកដើម្បីផ្ទៀងផ្ទាត់ជាមួយផែនការដាំស្តាព្រៃលិចទឹកឡើងវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះមានកិច្ចសហការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុកតាំងគោក ក្រុមប្រឹក្សាឃុំស្រឡៅ ឃុំទ្រៀល និងមេភូមិពាក់ព័ន្ធ រួមជាមួយកងកម្លាំងនៃទីបញ្ជាការស្រាលស្រុកតាំងគោក៕



























