Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ចុះ​ពិនិត្យ​សុពលភាព បង់​លេខ​បង្គោលព្រំ​តំបន់​៣ និង​ពិនិត្យ​ជាក់ស្តែង​ផ្ទៃដី​ដាំ​ស្តា​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​

​ព្រឹក​ថ្ងៃ​ពុធ ១០​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ បែងចែក​ការទទួលខុសត្រូវ​តាម​មុខព្រួញ​ដើម្បី​ត្រៀមលក្ខណៈ ចុះ​ពិនិត្យ​សុពលភាព ជួសជុល ថែទាំ បង់​េ​លខ​បង្គោលព្រំ​តំបន់​៣ និង​ពិនិត្យ​ជាក់ស្តែង​ផ្ទៃដី​ដាំ​ស្តា​ព្រៃ​លិច​ទឹក​ឡើងវិញ​តាម​ទីតាំង​ដែល​បាន​កាត់​ឆ្វៀល និង​ទីតាំង​រេចរឹល​ដែល​កំណត់ថា​តំបន់​១ តំបន់​២ ក្នុង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​។ ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប បាននិងកំពុង​បន្ត​អនុវត្តន៍​តួនាទី​ភារកិច្ច ក្នុង​ការចុះ​ត្រួតពិនិត្យ ការងារ​ជួសជុល​ថែទាំ​បង្គោលព្រំ​តំបន់​៣ និង​បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល ស្ថិតក្នុង​តំបន់​៣ ដែលជា​តំបន់​អភិរក្ស​សម្រាប់​មច្ឆជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ទុកជា​ប្រយោជន៍ និង​សន្តិសុខ​ស្បៀង​ដេ​ី​ម្បី​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ប្រយោល​ទូទាំងប្រទេស​៕

ព័ត៌មាន និងព្រឹត្តិការណ៍