Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា រវាង​អាជ្ញាធរ​ទន្លេសាប និង​អាជ្ញាធរ​ខេត្តសៀមរាប លើ​សំណើ​របស់​ប្រជាកសិករ​ស្នើសុំ​ជួសជុល សាងសង់​ទំនប់ ស្តារ​ប្រឡាយ អាងទឹក ត្រពាំង និង​ស្រះ នៅ​តំបន់​២ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៦ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អម​ដំណេ​ី​រ​ដោយ​ឯកឧត្តម​អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា រវាង​អាជ្ញាធរ​ទន្លេសាប និង​អាជ្ញាធរ​ខេត្តសៀមរាប លើ​សំណើ​របស់​ប្រជាកសិករ​ស្នើសុំ​ជួសជុល សាងសង់​ទំនប់ ស្តារ​ប្រឡាយ អាងទឹក ត្រពាំង និង​ស្រះ នៅ​តំបន់​២ នៃ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​នឹង​តំណាង​រដ្ឋបាលខេត្ត​-​ក្រុង មន្ទីរ អង្គភាព ស្រុក ឃុំ ដែលមាន​ការពាក់ព័ន្ធ​។
​សូមជម្រាបថា នេះ​ជា​កិច្ចប្រជុំ​លេ​ី​ក​ទី​២ ហេ​ី​យ​ដែល​អាជ្ញាធរ​ទន្លេសាប និង​រដ្ឋបាលខេត្ត​បាន​បេ​ី​ក​កិច្ចប្រជុំ​ដេ​ី​ម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​តំបន់​២ ដោយ​គោរព​ទៅតាម​លិខិតបទដ្ឋាន​គតិ​យុ​ត្ដ​ដែល​ពាក់ព័ន្ធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍