Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជា្ញធរ​ទន្លេសាប​

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៥​នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ក្បាលថ្នល់ (​សាល​រំដួល​) ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​។
​សូម​ជម្រាបជូន​ថា​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដើម្បី​៖
ពិនិត្យ ពិភាក្សា​សមិទ្ធផល​អនុវត្ត​ការងារ​រយៈពេល ៣​ខែ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ និង​ស្វែងរក​ចំណុចខ្លាំង ចំណុចខ្សោយ​ព្រមទាំង​បញ្ហា​ប្រឈម នៃ​ការអនុវត្ត​តួនាទី​ភារកិច្ច ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ពិនិត្យ និង​ពិភាក្សា​លើ​ការគ្រប់គ្រង​ស្ថាប័ន​និង​បង្កើន​ប្រសិទ្ធភាព​អនុវត្តន៍​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ស្របតាម​បរិបទ​នៃ​កំណែទម្រង់រដ្ឋបាល​រប​ស់រាជ​រដ្ឋាភិបាល អាណត្តិ​ទី​៧ពិនិត្យ និង​ផ្តល់​មតិ​ណែនាំ​ក្នុងការ​តម្រង់ទិស​ដល់​អង្គភាព និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដើម្បី​អនុវត្តបាន​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច​ស្នូល ប្រសិទ្ធភាព​ការងារ សាមគ្គីភាព និង​សុខដុម​នីយកម្ម​ការងា​រ​ក្នុង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​។
​ក្នុងឱកាស​នេះ​ឯកឧត្ដម​ប្រធាន​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​គ្រប់​ថ្នាក់ របស់​នាយកដ្ឋាន​ក្នុងការ​សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ លើ​ការអនុវត្ត​តួនាទី​ភារកិច្ច​ស្នូល អនុវត្ត​ផែនការ​សកម្មភាព អនុវត្ត​ការងារ​ចំពោះមុខ ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​ការគ្រប់គ្រង ចាត់ចែង ព្រមទាំង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​នាយកដ្ឋាន​ផងដែរ​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍