Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ ដៃគូ​អភិវឌ្ឍន៍​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេ​សប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ជួបប្រជុំ​ពិភាក្សា​ជាមួយ លោក​បណ្ឌិត Robert Rout និង​លោក សាយ ណា​ល់ អ្នកជំនាញ​មកពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប​។​
​កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​ធ្វើការ​ពិភាក្សា​លើ​កិច្ចសហការ រវាង អាជ្ញាធរ​ទន្លេសាប ជាមួយនឹង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។ បន្ទាប់មកទៀត​កិច្ចប្រជុំ​នេះ​បាន​ផ្ដោតលើ​ការពិភាក្សា អំពី​ចក្ខុវិស័យ របស់​អាជ្ញាធរ​ទន្លេសាប ក្នុងការ​រៀបចំ​ផែនការមេ បូក​រួមទាំង​ការព្រួយបារម្ភ​អំពី​បឹង​ទន្លេសាប សារសំខាន់​របស់​បឹង​ទន្លេសាប លំហូរ​ទឹក​ពី ស្ទឹង​ទាំង ១១ និង​ទន្លេមេគង្គ​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង បឹង​ទន្លេសាប ក្នុង​នោះបាន​ផ្តោត​សំខាន់​លើ​ការរៀបចំ​ផែនការ​ដើម្បី គ្រប់គ្រង​ប្រព័ន្ធ​បឹង​ទន្លេសាប​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍ​នៅ​តំបន់​១ និង​តំបន់​២ ជាមួយនឹង​ការគិតគូរ​ពី​តំបន់ ជុំវិញ​បឹង​ទន្លេសាប ទាំង​ប្រព័ន្ធ​ទឹក​ដែលមាន​ស្រាប់ និង​ប្រព័ន្ធ​ទឹក​ដែល​បាន​សាងសង់​ថ្មីៗ​ដើម្បី​ធានាបាន​នៅ​ចីរភាព​នៃ​ការប្រើប្រាស់​ទឹក​ជុំវិញ​បឹង​ទន្លេសាប​នា​ថ្ងៃ​អនាគត​។ កិច្ចប្រជុំ​នេះ​ក៏បាន​ពិភាក្សា​តំបន់​សេដ្ឋកិច្ច នៃ​ខេត្ត​ទាំង​បួន (Fourth Economic Pole) (​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន​) លើ​ការអភិវឌ្ឍ​ដីធ្លី​នៅ​តំបន់​នោះ​៕

ព័ត៌មាន និងព្រឹត្តិការណ៍