ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នៅសាលប្រជុំអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង បានដឹកនាំមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បានជួបប្រជុំពិភាក្សារៀបចំផែនការកសាងផែនទីសណ្ឋានដីបាតបឹងទន្លេសាប និងបាតទន្លេសាប ចាប់ពីតំបន់ទន្លេចតុមុខរហូតដល់បឹងទន្លេសាប ជាមួយប្រធាន អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹកនិងឧតុនិយម និងប្រធានលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាបនៃគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕













