អនុវត្តតាមតួនាទីភារកិច្ច និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ រួមជាមួយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប អមដោយកងកម្លាំងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដោយបែងចែកជា២មុខព្រួញ ៖
- បន្តចុះពិនិត្យទីតាំងបង្គោលព្រំតំបន់៣ បាញ់ថ្នាំសំគាល់លេខបង្គោល និងអក្សរព្រំតំបន់៣ ក្នុង សុពលភាពការងារ ជាមួយនិងការប្រមូលទិន្នន័យទីតាំងទន្ទ្រានដីដីព្រៃលិចទឹកក្នុងតំបន់៣
- បន្តចុះពិនិត្យទីតាំងអាទិភាពសម្រាប់ដាំស្តារព្រៃលិចទឹកឡើងវិញ ជាពិសេសតំបន់រងការទន្ទ្រាន ព្រៃរេចរិល ដីមិនអាស្រ័យផលនៃដែនព្រៃលិចទឹកដែលត្រូវការពារ ស្ថិតក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ក្រុមការងារបានចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដោយមានកិច្ចសហការចូលរួមពីអង្គភាពជំនាញពាក់ព័ន្ធ ភូមិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងកងកម្លាំងនៅមូលដ្ឋានផ្ទាល់៕















