អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប និងតួនាទីភារកិច្ចរបស់អាជ្ញាធរទន្លេសាប ដែលបានកំណត់ដោយរាជរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យសុពលភាពសំណង់បង្គោលកំណត់ព្រំតំបន់៣ និងបង់លេខរៀងសំគាល់បង្គោល ព្រមទាំងតាមដានការកាប់ទន្ទ្រានព្រៃលិចទឹក, ត្រួតពិនិត្យការបន្តចូលអាស្រ័យផលក្នុងតំបន់៣ ដេីម្បីវាយតម្លៃផ្ទៃដីសម្រាប់ដាំស្តាព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង៕























