Saturday, March 7, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ចុះ​ពិនិត្យ​ករណី​ប្រជាពលរដ្ឋ​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក មក​តាំង​ទីលំនៅ​បណ្តោះអាសន្ន​ក្នុង​តំបន់​៣

​នា​ថ្ងៃ​សុក្រ ៦​រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៦ ដោយមាន​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អមដោយ​ឯកឧត្តម​អគ្គលេខាធិការរង បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ករណី​ប្រជាពលរដ្ឋ​រស់នៅ​លេ​ី​ផ្ទះ​បណ្តែត​ទឹក មក​តាំង​ទីលំនៅ​បណ្តោះអាសន្ន​ក្នុង​តំបន់​៣ ជាប់​បង្គោលព្រំ​លេខ ២៣៨ និង​ការសាងសង់​ទីស្នាក់ការ ប៉ុស្តិ៍នគរបាល​ចរាច​រណ៍​ផ្លូវទឹក សេដ្ឋកិច្ច និង​អន្តោប្រវេសន៍ នៅក្នុង​ភូមិ​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ការចុះពិនិត្យ​នេះដែរ​ទទួលបាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ក្រគរ លោក​ប្រធានការិយាល័យ​គ្រប់គ្រង អភិរក្ស​ធនធានទឹក នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត តំណាង​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក និង​លោក​មេឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​៕

ព័ត៌មាន និងព្រឹត្តិការណ៍