តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង អំពីដំណើរការអនុវត្ត និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគម សហគមន៍តំបន់អភិរក្សជីវចម្រុះបឹងពារាំង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំតំណាងមកពីក្រសួងទេសចរណ៍, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងបរិស្ថាន និងមន្ត្រីបច្ចេកទេស របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បី៖
១. ពិភាក្សាលើនីតិវិធីសម្រាប់ការរួមបញ្ជូលគ្នារវាងសមាគម សហគមន៍ ទេសចរណ៍បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស
២. ពិភាក្សាពីនីតិវិធីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង របស់សហគមន៍ឱ្យបានច្បាស់លាស់ និងស្របតាមលិខិតបទដ្ឋានគតិយុត្ត៕

















