Saturday, March 7, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​តំណាង​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ លោក​បណ្ឌិត ទូច ប៊ុន​ថង អនុប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប

​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បាន​ជួបប្រជុំ​ពិភាក្សា​ការងារ និង​ធ្វើ​បទ​បង្ហាញ​ស្តីពី បែបបទ​បច្ចេកទេស​សិក្សា​ស្រាវជ្រាវ និង​តាមដាន​ផល​ចាប់​អាជីវកម្ម​ឡូត៍​ដាយ និង​ក្រៅ​មាត់​ដាយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ជាមួយ​តំណាង​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ លោក​បណ្ឌិត ទូច ប៊ុន​ថង អនុប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​សំខាន់​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​បែបបទ​បច្ចេកទេស​រួម​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការអនុវត្ត​ការងារ​សិក្សា​ស្រាវជ្រាវ​លើ​អាជីវកម្ម​ឡូត៍​ដាយ​កន្លងមក​រវាង​ស្ថាប័ន​ទាំងពីរ និង​ពិនិត្យ​លើ​កិច្ចសហការ​ក្នុងការ​សិក្សា​ស្រាវជ្រាវ​នា​រដូវ​នេសាទ​ឆ្នាំ ២០២៤-២០២៥ ខាងមុខនេះ ដើម្បី​ទទួលបាន​ទិន្នន័យ​រួមគ្នា​មាន​លក្ខណ​:​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​និយាម​ដែល​ទទួលស្គាល់​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ៕

ព័ត៌មាន និងព្រឹត្តិការណ៍