នាព្រឹកថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់ក្រុមការងារទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំក្នុងគោលបំណង ដើម្បី៖ ១-ពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការការងារគម្រោងជាមួយភាគីចិន នាពេលកន្លងមក ២-រៀបចំឡើងវិញនូវកិច្ចដំណើរការការងារប្រចាំថ្ងៃ ៣-បង្កើនប្រសិទ្ធភាពការងារកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ៤-រៀបចំបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមការងារ ៥-បន្តសហការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា និង ៦-ពិភាក្សាការងារផ្សេងៗ៕











