Saturday, March 7, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​របស់​ក្រុមការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប ខេត្តពោធិ៍សាត់​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​មុខព្រួញ​ខេត្ត​ពោ​ធ៍​សាត់ ចូលរួម​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមការងារ​អន្តរក្រសួង ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​តាម​ឃុំ ស្រុក ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ នៃ​តំបន់​បឹង​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
​គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ប្រមូល​ព័ត៌មាន ទិន្នន័យ និង​គ្រប់គ្រង លេ​ី​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​សុភ​វិនិច្ឆ័យ​។ កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លេ​ី​របៀបវារៈ ចំនួន ៣ ដេ​ី​ម្បី​ត្រៀម​ចុះ​អនុវត្តន៍​ការងារ មាន​ដូចខាងក្រោម​៖
១. រៀបចំ​កម្រង​បញ្ជី​សំណួរ​អង្កេត សម្រាប់​ចុះ​ប្រមូល​ទិន្នន័យ ព័ត៌មាន តាម​បណ្តា​ភូមិ ដែល​រួមបញ្ចូល​កត្តា​ភូមិសាស្ត្រ និង​វិទ្យាសាស្ត្រ​
២. រៀបចំ​ក្រុមការងារ​អន្តរក្រសួង និង​ក្រុមការងារ​ថ្នាក់​ខេត្ត​សម្រាប់​ចុះ​អនុវត្តន៍​ការងារ​
៣. រៀបចំ​ផែនការ និង​ពេលវេលា​ក្នុងការ​អនុវត្ត​ការងារ ព្រមទាំង​ធនធាន​សម្រាប់​គាំទ្រ​៕

ព័ត៌មាន និងព្រឹត្តិការណ៍