Saturday, March 7, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ

​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ពុធ ៣​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៦ ដោយ​ទទួល​តាម​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។
​ឯកឧត្តម​អគ្គលេខាធិការ ក្រុមប្រឹក្សា​ស្តារ និង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បានធ្វើ​របាយការណ៍ និង​បទ​បង្ហាញ ស្តីអំពី វឌ្ឍនភាព​ការងារ និង​សមិទ្ធផល​នានា​ដែល​សម្រេចបាន​នាពេល​កន្លងមក និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៦​។​
​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បានសម្រេច​នូវ​សមិទ្ធផល​ជាច្រើន ដោយមាន​កិច្ចសហការ​ជិតស្និទ្ធ និង​គាំទ្រ​ពី​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គការ​ដៃគូ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​នានា​។
​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បាន​មានមតិ​សំណេះសំណាល និង​ផ្ដាំ​ផ្ញើជូន​ដល់​អង្គភាព​ដែល​កំពុង​អនុវត្ត​ការងារ សូម​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត សំដៅ​ពង្រឹង​តួនាទី​ភារកិច្ច ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ទំនើប សម្បូរបែប ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ស្របទៅតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍