Saturday, March 7, 2026

សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​គោលការណ៍​ណែនាំ ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

នា​ថ្ងៃ ព្រហស្បតិ៍ ១៥​កើត​ដល់​ថ្ងៃ សុក្រ ១៦​កើត ខែស្រាព​ណ៍ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​ថ្ងៃទី​១៥-១៦ ខែសីហា ឆ្នាំ​២០២៤ នាង​ខ្ញុំ ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​, លោកស្រី ចាន់ លក្ខិណា និង លោកស្រី ទិ​ត្យ ដា​រ៉ា​យ៉ា​បុស្ស​នី អនុប្រធាន​ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ​, លោកស្រី ឃ​ន ច​ន្ធា ម​ន្រី្ត​ជាប់កិច្ចសន្យា បាន​ចូលរួម​ចូល​សិក្ខាសាលា លើ​សេចក្តីព្រាង​គោលការណ៍​ណែនាំ ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​អធិបតីភាព ឯកឧត្តម ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​ក្រុមការងារ​កំណែទម្រង់​កា​រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការរដ្ឋបាល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស ប្រធាន​នាយកដ្ឋាន និង​ប្រធាន​មជ្ឈមណ្ឌល ប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត និង​សមាជិក​ក្រុមការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ​ទាំងអស់​ចំណុះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​គោលបំណង​របស់​សិក្ខា​សាលា គឺ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ដែល​រួមមាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ទាំង​២៥ រាជធានី​-​ខេត្ត និង​ដើម្បីឱ្យ​គោលការណ៍​ណែនាំ ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាន់តែ​ប្រសើរ គ្រប់​ជ្រុងជ្រោយ សង្គតិភាព និង​អាចដាក់​ឱ្យប្រើ​ប្រាស់​បាន​នៅ​ឆ្នាំ​២០២៥៕

ព័ត៌មាន និងព្រឹត្តិការណ៍