Thursday, April 23, 2026

សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី កិច្ចព្រមព្រៀង​ការងារ និង​លំហូរ​ការងារ​ស្វ័យប្រវត្តិកម្ម​ក្នុង​ផ្នែក​ធនធានមនុស្ស និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សម្រាប់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ នៅ​ក្រុងកែប ខេត្ត​កែប​

​នា​ថ្ងៃ​សុក្រ ១០​កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៥ លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី កិច្ចព្រមព្រៀង​ការងារ និង​លំហូរ​ការងារ​ស្វ័យប្រវត្តិកម្ម​ក្នុង​ផ្នែក​ធនធានមនុស្ស និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សម្រាប់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំណាង​រដ្ឋបាល​ជលផល តំណាង​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​ជំនាញការ​ថ្នាក់​តំបន់ នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​(MRC) សរុប​មាន​ចំនួន ១៩​នាក់ ( ស្រី ៥​នាក់​) ។​
​សិក្ខាសាលា​នេះ​មាន​គោលបំណង​៖

  • ដើម្បី​បង្កើន​ការយល់ដឹង និង​សមត្ថភាព​របស់​ប្រទេស​ជា​សមាជិក​ទាក់ទង​នឹង​ការអនុវត្ត និង​ការអនុលោម​តាម​យន្តការ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ និង​គោលការណ៍​ត្រួតពិនិត្យ​ផ្ទៃក្នុង​
  • ពង្រឹង​ការសម្របសម្រួល​រវាង​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ក្រុមការងារ​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​ជាតិ សម្រាប់​ការគ្រប់គ្រង ការអនុលោម​តាមច្បាប់ និង​ការត្រួតពិនិត្យ​ផ្នែក​លទ្ធកម្ម និង​បទ​ប្បញ្ញត្ត​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​រៀបចំ​ឯកសារ និង​ដាក់​សំណើសុំ​ការទូទាត់​ទៅ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។​
    ​សូមជម្រាបថា អាជ្ញាធរ​ទន្លេសាប​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ការតាមដាន​ភាពសម្បូរ​ត្រី និង​ភាព​ចម្រុះ​ប្រភេទ​ត្រី​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​អស់​រយៈពេល ១៤ ឆ្នាំ កន្លងមកហើយ ដោយមាន​ការជួយ​គាំទ្រ ឧបត្ថម្ភ​ថវិកា និង​បច្ចេកទេស​ពី​គណៈកម្មការ​ទន្លេមេគង្គ និង​សម្របសម្រួល​ការងារ​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​៕

ព័ត៌មាន និងព្រឹត្តិការណ៍