Saturday, March 7, 2026

សកម្មភាព​មន្ត្រី​បច្ចេកទេស​ទីវាល ចុះ​បង្ហោះ​ដ្រូ​ន​ផ្តិត​យក​រូបភាព ស្ថានភាព​ទូទៅ​នៃ​ការប្រើប្រាស់​ដីធ្លី​

​សកម្មភាព​មន្ត្រី​បច្ចេកទេស​ទីវាល អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចុះ​បង្ហោះ​ដ្រូ​ន​ផ្តិត​យក​រូបភាព ស្ថានភាព​ទូទៅ​នៃ​ការប្រើប្រាស់​ដីធ្លី និង​ទម្រង់​ស្ទឹង​សំខាន់ៗ​ទាំង ១១ ជុំវិញ​តំបន់​បឹង​ទន្លេសាប ក្នុង​រដូវប្រាំង ស្ថិតក្រោម​ផ្លូវជាតិ​លេខ​៥ និង​លេខ​៦ (​ជំហាន​១) នៃ​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប សម្រាប់​ជាទ​ឡ្ហិ​ករ​ណ៍​បឋម ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ​ជាក់ស្តែង​តាម​ស្ទឹង​ទាំង ១១​។​
​សូមជម្រាបថា ស្ទឹង​សំខាន់ៗ​ទាំង ១១ ជុំវិញ​តំបន់​បឹង​ទន្លេសាប គឺ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​បឹង​ទន្លេសាប​ទាំងមូល ដោយ​នាំយក​ទឹក ដីល្បាប់ សារធាតុចិញ្ចឹម និង​សមាសធាតុ​សរីរាង្គ​ផ្សេងៗ​ពី​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេសាប​ចាក់​ចូលទៅក្នុង​បឹង​។ លើសពីនេះទៅទៀត ស្ទឹង​ទាំងនេះ​ក៏មាន​តួនាទី​សំខាន់​ផងដែរ​សម្រាប់​សង្គម​-​សេដ្ឋកិច្ច ដោយ​ផ្តល់នូវ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ផ្សេងៗ​៕

ព័ត៌មាន និងព្រឹត្តិការណ៍