កាលពីថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវវាយតម្លៃផលចាប់ នៃធនធានត្រី នៃផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០២៤ មានដូចខាងក្រោម:
១- គោលបំណងសិក្សា :
គ្រប់គ្រងស្ថិតិផលនេសាទ តាមបែបវិទ្យាសាស្ត្រ ដែលបានចូលរួមក្នុងវិស័យសេដ្ឋកិច្ចជាតិ។
មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការចូលរួមជាមតិថ្នាក់ជាតិ ចំណាប់អារម្មណ៍កំណត់គោលនយោបាយក្នុងការគ្រប់គ្រងវិស័យជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។មានទិន្នន័យសម្រាប់ធ្វើការប្រៀបធៀបទៅនឹងលទ្ធផលពីអតីតកាល។
២-ការយកទិន្នន័យ (Data collection)
អង្កេតចំនួនឧបករណ៍ (Frame survey)យកគំរូតាមប្រភេទឧបករណ៍នេសាទជាលក្ខណ: (Random)
យកទិន្នន័យផ្សេងៗ ដូចជា ហ្វ្រេកង់បណ្តោយ និងបណ្តោយទម្ងន់ត្រី(Conducting length frequency andlength weight sampling)អង្កេតចំនួនឧបករណ៍ចេញនេសាទ(Surveying the number of active gears)
អង្កេតចំនួនថ្ងៃចេញនេសាទ (Surveying the number of active days)ប្រើប្រាស់កម្មវិធី (Microsoft
Access) ដើម្បីធ្វើការវិភាគទិន្នន័យ…
៣- តំបន់គោលដៅនៃការសិក្សា:នៅក្នុងខែតុលា នេះមាន ៣ ស្រុកគឺ: ស្រុកបរិបូរណ៍ ស្រុកកំពង់លែង និង
ក្រុងកំពង់ឆ្នាំង៕








