Saturday, March 7, 2026

លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ការចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង

​នា​ថ្ងៃ​អង្គារ ២ កើត ដល់​ថ្ងៃ​សៅរ៍ ៦ កើត ខែស្រាព​ណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ០៦ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៃ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៤ មាន​ដូចខាងក្រោម​:
១- គោលបំណង​សិក្សា :

គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ តាមបែប​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​

មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ថ្នាក់ជាតិ ចំណាប់អារម្មណ៍​កំណត់​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​

មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប​ទៅនឹង​លទ្ធផល​ពី​អតីតកាល​។​
២-​ការយក​ទិន្នន័យ (Data collection)

អង្កេត​ចំនួន​ឧបករណ៍​សិប្បកម្ម​(Frame survey)

យក​គំរូ​តាម​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណ​: (Random)

យក​ទិន្នន័យ​ផ្សេងៗ ដូចជា ហ្វ្រេ​កង់​បណ្តោយ និង​បណ្តោយ​ទម្ងន់​ត្រី​(Conducting length frequency and length weight sampling)

អង្កេត​ចំនួន​ឧបករណ៍​ចេញ​នេសាទ (Surveying the number of active gears)

អង្កេត​ចំនួន​ថ្ងៃ​ចេញ​នេសាទ (Surveying the number of active days)

ប្រើប្រាស់​កម្មវិធី (Microsoft Access) ដើម្បី​វិភាគ​ទិន្នន័យ​…
៣- តំបន់​គោលដៅ​នៃ​ការសិក្សា​:
​នៅក្នុង​ដើមខែ​សីហា​នេះ​មាន​៣​ស្រុក​​គឺ​ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង និង​ទី​រួម​ខេត្តកំពង់ឆ្នាំង​។​
៤- លទ្ធផល​ការសិក្សា​សង្ខេប​:

បាន​រកឃើញ​អ្នកនេសាទ​ជា​លក្ខណ​:​សិប្បកម្ម (Middle scale fisheries) ចំនួន ១,៥៩៨ គ្រួសារ ប្រើប្រាស់​ឧបករណ៍​នេសាទ ១៤ ប្រភេទ​ផ្សេងៗ​គ្នា​

ផល​ចាប់​សរុប​: ៥៥៣.៨៧ តោន​

ប្រភេទ​ត្រី​បូក​យោង ១៥១ ប្រភេទ​

តម្លៃ​ផល​នេសាទ​សរុប​: ៣,០៥៦.២៩ លាន​រៀល

តម្លៃ​ផល​នេសាទ​គិត​ជា​ដុល្លារ​ស្មើនឹង ៧៤២,៩៩៦.៣៤ ដុល្លារ​សហរដ្ឋអាមេរិក​(៤,១០០៛/១​ដុល្លារ​)៕

ព័ត៌មាន និងព្រឹត្តិការណ៍