Saturday, March 7, 2026

លោក ខ្វាន់ ភ​ត្ត្រា ប្រធាន​.​ស្តីទី នាយកដ្ឋាន​ធនធានធម្មជាតិ និង​ជា​សមាសភាព​ក្រុមការងារ​ថ្នាក់ជាតិ​អនុវត្ត​ផែនការ​សកម្មភាព​គ្រប់គ្រង​ភាពរាំងស្ងួត និង​អភិវឌ្ឍន៍​គ្រប់គ្រង​ធនធាន​ធាន​ទឹក​ចម្រុះ បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី ការកសាង​សមត្ថភាព​នៃ​កម្មវិធី​ការគ្រប់គ្រង​ភាពរាំងស្ងួត​ចម្រុះ (Integrated Drought Management Programme) ខេត្ត​កែប

​នា​ថ្ងៃ​ព្រហស្បតិ៍​-​សុក្រ ១០-១១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០២៤ លោក ខ្វាន់ ភ​ត្ត្រា ប្រធាន​.​ស្តីទី នាយកដ្ឋាន​ធនធានធម្មជាតិ និង​ជា​សមាសភាព​ក្រុមការងារ​ថ្នាក់ជាតិ​អនុវត្ត​ផែនការ​សកម្មភាព​គ្រប់គ្រង​ភាពរាំងស្ងួត និង​អភិវឌ្ឍន៍​គ្រប់គ្រង​ធនធាន​ធាន​ទឹក​ចម្រុះ បាន​ចូល​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី ការកសាង​សមត្ថភាព​នៃ​កម្មវិធី​ការគ្រប់គ្រង​ភាពរាំងស្ងួត​ចម្រុះ (Integrated Drought Management Programme)​។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ រៀបចំ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រោម​អធិបតីភាព លោកជំទាវ សិទ្ធ វណ្ណា​រ៉េត ទីប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​តំណាង​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អង្គការ​ឧតុនិយម​ពិភពលោក ដែលមាន​សមាសភាព​ចូលរួម​ពី​តំណាង​ក្រសួងបរិស្ថាន (MOE), តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF), តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ (MRD), តំណាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (NCDM), តំណាង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CMNC), អាជ្ញាធរ​ទន្លេសាប (TSA) និង​តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កែប​។​

​សូម​ជម្រាបជូន​ថា សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ចំនួន​ពីរ​៖
១.​គោលបំណង​ចំពោះមុខ​នៃ​គម្រោង គឺ​ដើម្បី​បង្កើត​ផែនការ​សកម្មភាព​ជាតិ​គ្រប់គ្រង​គ្រោះរាំងស្ងួត និង​ការកាត់បន្ថយ​ផលប៉ះពាល់ ដោយ​ផ្តោត​សំខាន់​លើ​តំបន់​ដែលមាន​ហានិភ័យ និង​ដើម្បី​កសាង​ការរៀបចំ​ស្ថាប័ន​សម្រាប់​ការអនុវត្ត​ផែនការ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​
២.​គោលបំណង​យូរអង្វែង​នៃ​គម្រោង គឺ​ដើម្បី​ពង្រឹង​សម្ថ​ភាព​ភាព​សាំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះរាំងស្ងួត និង​កាត់បន្ថយ​ផលប៉ះពាល់​តាមរយៈ​ផែនការ​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព និង​ការប្រើប្រាស់​ធនធានទឹក​ដោយ​ចីរភាព​។​

​ជា​លទ្ធផល (១) ផ្តល់ឱ្យ​អ្នកចូលរួម​នូវ​ការយល់ដឹង​ដ៏​ទូលំទូលាយ​អំពី​គ្រោះរាំងស្ងួត រួមទាំង​ប្រភេទ និង​ផលប៉ះពាល់​លើ​វិស័យ​ផ្សេងៗ (២) បំពាក់​ឱ្យ​អ្នកចូលរួម​នូវ​ចំណេះដឹង​អំពី​ឧបករណ៍ និង​បច្ចេកទេស​សម្រាប់​ត្រួតពិនិត្យ​គ្រោះរាំងស្ងួត និង​ប្រព័ន្ធ​ព្រមាន​ជាមុន​ប្រកបដោយ​ប្រសិទ្ធភាព និង (៣) ណែ​នាំឱ្យ​អ្នកចូលរួម​យល់ដឹង​អំពី​ដំណើរការ​នៃ​ការរៀបចំ និង​អនុវត្ត​ផែនការ​សកម្មភាព​គ្រោះរាំងស្ងួត ដោយ​ផ្តល់នូវ​ឧបករណ៍​ជាក់ស្តែង ដើម្បី​បង្ហាញ​ពី​គំនិត​សំខាន់ៗ ។​

​គួរបញ្ជាក់​ផងដែរ វគ្គ​បណ្តុះបណ្តាល​លើ​គ្រោះរាំងស្ងួត​នេះ​មានការ​ចែករំលែក​ពី​ស្ថាប័ន​អន្តរជាតិ​រួមមាន ដៃគូ​ទឹក​សកល​(GWP) មជ្ឈមណ្ឌល​កាត់បន្ថយ​គ្រោះ​រាំង​ជាតិ​សហរដ្ឋអាមេរិក​(NDMC) មជ្ឈមណ្ឌល​អេកូឡូស៊ី និង​ជលសា​ស្ត្រ​អង់គ្លេស (CEH) និង MRC លើ​បទពិសោធន៍ វិធីសាស្ត្រ សូចនាករ ស​ន្ទ​ស្សន៍ ពហុ​និយមន័យ​គ្រោះរាំងស្ងួត​៕

ព័ត៌មាន និងព្រឹត្តិការណ៍