Monday, July 20, 2026

លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទ​ន្ល​សាប បន្ត​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ “​ស្តីពី​ការចូលរួម​យេនឌ័រ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន​” ស្ថិតនៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ពុធ ១​កើត ខែ​ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទ​ន្ល​សាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប បន្ត​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ “​ស្តីពី​ការចូលរួម​យេនឌ័រ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន​” ស្ថិតនៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ គោលបំណង​នៃ​ការចុះអនុវត្ត​សកម្មភាព ៖

  • បន្តធ្វើ​ការផ្សព្វផ្សាយ​ពី​ច្បាប់​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិធានការ​នៃ​ការចូលរួម​ការពារ ទប់ស្កាត់ និង​គ្រប់គ្រង តំបន់​បឹង​ទន្លេសាប​ទៅដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​
  • រួមបញ្ចូល​សមភាព​យេនឌ័រ និង​បរិ​យាប​ន្ន​សង្គម តម្រូវឱ្យមាន​ការចូល​រួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ក្នុងការ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​ការចាត់វិធានការ​ពារ និង​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​
  • រួបរួមគ្នា​គ្រប់ភាគី​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ និង​បង្កើត​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​
  • លើកទឹកចិត្ត​ប្រជាជន​រស់នៅ​លើគោក និង​បង្កើន​សេដ្ឋកិច្ច​តំបន់​ជុំវិញ​បឹង​
  • ពង្រឹង​ការយល់ដឹង​សមភាព​យេនឌ័រ ជនពិការ និង​បរិ​យាប​ន្ន​សង្គម ឱ្យ​កាន់តែ​ស៊ីជម្រៅ​ពី​តួនាទី ភារកិច្ច និង​ការអភិវឌ្ឍន៍​ជីវភាព​របស់​សហគម​ន៍ ដោយ​មិន​រើសអើង​
  • ផ្សព្វផ្សាយ​ពី​សារៈសំខាន់ និង​ផលប៉ះពាល់​ការអភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន​
  • ជំរុញ​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី ដើម្បី​ធានាថា​មានការ​គ្រប់គ្រង​ធនធាន ជលផល ប្រសិទ្ធភាព​
  • បង្កើត​ឱកាស ដើម្បី​បានជា​បណ្តាញ និង​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ ពង្រឹង ការសម្របសម្រួល និង​កិច្ចសហការ​ក្នុងចំណោម​វិស័យ​សាធារណៈ និង​ឯកជន​។​
    ​សូម​ជម្រាបជូន​ថា ការអនុវត្ត​សកម្មភាព​ខាងលើនេះ ដែល​ស្ថិតនៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​លើកកម្ពស់​ការយល់ដឹង​យេនឌ័រ ពី​សិទ្ធិ និង​តួនាទី​ស្ត្រី និង​បរិ​យាប​ន្ន​សង្គម ក្នុងការ​ចូលរួម​មិន​រើសអើង​ប្រកបដោយ​សមភាព និង​សមធម៌ លើ​ការពារ ថែរក្សា ទប់ស្កាត់ និង​គ្រប់គ្រង​ធនធានធម្មជាតិ នៅ​តំបន់​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព​សម្រាប់​អ្នកជំនាន់ក្រោយ​៕

ព័ត៌មាន និងព្រឹត្តិការណ៍