Saturday, March 7, 2026

រួមគ្នា​គិត​-​រួមគ្នា​ពិនិត្យ​អនុវត្តន៍​វិធានការ​ការពារ​ថែរក្សា និង​គាំពារ​តំបន់ដីសើម ជម្រក​ពង​កូន​ធនធាន​មច្ឆជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ និង​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប បន្ត​រក្សាទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​

​អាជ្ញាធរ​ទន្លេសាប ប្រជុំ​ពិនិត្យ​ពិភាក្សា ជាមួយ​អាជ្ញាធរ​ដែនដី និង​កម្លាំង​សមត្ថកិច្ច នៃ​ស្រុក​/​ក្រុង​ចំនួន​៦ និង​ឃុំ​/​សង្កាត់​ចំនួន​២៧ រួមជាមួយ​សហគមន៍​មូលដ្ឋាន​ពាក់ព័ន្ធ ស្ថិតក្រោម​ផ្លូវជាតិ​លេខ​៦ ដែលមាន​ដែនដី​រដ្ឋបាល​ស្ថិតនៅ​ជាប់​នឹង​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ខេត្តសៀមរាប ដើម្បី​ដាក់​វិធានការ​ទទួលខុសត្រូវ​ក្នុងការ​ទប់ស្កាត់​សកម្មភាព​បន្ត​ចូលទៅ​អាស្រ័យ​ផល​ក្នុង​ដែន​ព្រៃ​លិច​ទឹក កាប់ឆ្ការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​ការពារ​ថែរក្សា​តំបន់ដីសើម និង​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍