បេសកកម្ម តួនាទី និងភារៈកិច្ច
តួនាទី និងភារកិច្ចអគ្គលេខាធិការដ្ឋាន អ.ទ.ស
មាត្រា ២ នៃអនុក្រឹត្យលេខៈ ១១៦ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប (អ.ទ.ស) មានតួនាទី និងភារកិច្ច ដូចតទៅៈ
ទទួលបន្ទុកដឹកនាំ ចាត់ចែង និងសម្របសម្រួល រាល់សកម្មភាពការងារ ប្រចាំថ្ងៃរបស់ អ.ទ.សសិក្សាស្រាវជ្រាវ អំពីសក្តានុពលធនធានធម្មជាតិ ដែលមានក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធសិក្សាស្រាវជ្រាវ ត្រួតពិនិត្យ វាយតម្លៃ និងតាមដាន លើការធ្វើអាជីវកម្ម និងការប្រើប្រាស់ ធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
ប្រមូលទិន្នន័យ និងធ្វើវិភាគនូវរាល់ព័ត៌មាន និងសកម្មភាពជាក់ស្តែង ដើម្បីរៀបចំផែនការ យុទ្ធសាស្រ្ត ចំពោះមុខនិងយូរអង្វែង ជូនរដ្ឋាភិបាល ក្នុងការកំណត់ទីតាំងគោលដៅបម្រើដល់កិច្ចអភិវឌ្ឍន៍ និងអភិរក្សរៀបចំគោលនយោបាយ ទស្សនវិស័យ បេសកកម្មរបស់អាជ្ញាធរទន្លេសាបសម្របសម្រួល និងសហការ ជាមួយបណ្តាលក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធអង្គភាពជាតិ-អន្តរជាតិ អង្គការមិនមែនរាជរដ្ឋាភិបាល និងសង្គមស៊ីវិលនានា លើរាល់សកម្មភាព ទាក់ទង និងការ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ទន្លេសាបប្រកបដោយនិរន្តរភាព
សហការ ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរៀបចំ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត កម្មវិធីគម្រោងអភិរក្ស អភិវឌ្ឍន៍ផ្សេងៗ ដែលមាននៅក្នុង តំបន់ទន្លេសាបរៀបចំចងក្រងឯកសារទិន្នន័យ ព័ត៌មាន ដើម្បីអប់រំផ្សព្ចផ្សាយធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនប្រធាន អ.ទ.ស
អនុវត្តភារកិច្ចផ្សេងៗទៀត ដែលប្រធាន អ.ទ.ស ប្រគល់ជូន ។
ការរៀបចំ និងការប្រព្រឹត្តទៅ របស់បណ្តានាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នៃ អ.ទ.ស ៖
តួនាទី និងភារៈកិច្ចអគ្គលេខាធិការដ្ឋាន អទស
មាត្រា ១ ជំពូកទី១ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៧០៥ ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការបង្កើតអាជ្ញាធរទន្លេសាប បានចែងថា៖ ត្រូវបានបង្កើតអាជ្ញាធរមួយ សម្រាប់សម្របសម្រួល ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប ឲ្យឈ្មោះថា”អាជ្ញាធរទន្លេសាប” ដែលមានអក្សកាត់ថា អ.ទ.ស ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល ។
ដោយទ្បែក មាត្រា ៤ ជំពូកទី៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៧០៥ ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការបង្កើតអាជ្ញាធរទន្លេសាប ក៍បានចែងថា៖ អាជ្ញាធរទន្លេសាប មានតួនាទី ភារកិច្ច សម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប ដូចតទៅ៖
-ជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាលលើរាល់គម្រោង ដោយធ្វើការសិក្សាស្រាវជ្រាវ ត្រួតពិនិត្យ និងផ្តល់អនុសាសន៏ជូនរាជរដ្ឋាភិបាល
-សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីរៀបចំគោលនយោ បាយ ផែនការយុទ្ធសាស្ត្រ កម្មវិធី និងគម្រោងផ្សេងៗ
-សម្របសម្រួលរាល់សកម្មភាព ដែលកំពុងអនុវត្ត គ្រោងនឹងអនុវត្ត របស់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី អង្គការជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលនានា ដែលមាននៅក្នុងតំបន់ទន្លេសាប ដើម្បីឲ្យការងារមានភាព រលូនជាមួយគ្នាប្រកបដោយប្រសិទ្ធភាព
តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងនានា ដើម្បីជំរុញឲ្យ ប្រតិបត្តិករពាក់ព័ន្ធអនុវត្ត ស្របតាមយុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាល
-ធ្វើជាតំណាងរាជរដ្ឋាភិបាលក្នុងសកម្មភាពការងាររួមមាន កិច្ចប្រជុំ ការចរចា និងការដោះស្រាយរាល់បញ្ហាដែលអាចកើតមានជាយថាហេតុ
-ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពិធីសារ កិច្ចសន្យាទាំងឡាយ ក្រោយពីមានការ ឯកភាពពីរាជរដ្ឋា ភិបាល
-ជាសមភាគីជាមួយគ្រប់ដៃគូអភិវឌ្ឍទាំងអស់ក្នុងការរួមគ្នាពិចារណា ដើម្បីកំណត់ សកម្មភាពដែលត្រូវអនុវត្ត
-ប្រមូលវិភាគ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យ ដើម្បីផ្សព្វផ្សាយ និងចែករំលែក ដល់អ្នកពាក់ព័ន្ធ
-អប់រំ បណ្តុះបណ្តាល និងលើកម្ពស់ការយល់ដឹងដល់អ្នកពាក់ព័ន្ធ
-រាយការណ៏ជូនរាជរដ្ឋាភិបាលអំពីសកម្មភាពការងារសំខានៗ
-អនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។