នាថ្ងៃអង្គារ ៨រោច ដល់ថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប បានបន្តចុះពិនិត្យ និងកំណត់និយាមកាបង្គោលកាត់ឆ្វៀលតំបន់ ១ តំបន់២ ស្ថិតក្នុងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងចុះពិនិត្យសុពលភាព និងបង់លេខបង្គោលព្រំតំបន់៣ នៅស្រុកតាំងគោកខេត្តកំពង់ធំ។
សូមជម្រាបជូនផងដែរថា អាជ្ញាធរទន្លេសាប បានចាប់ផ្តើមអនុវត្តការងារបោះបង្គោលព្រំតំបន់៣ ជំហាន១ នៅឆ្នាំ២០២៤ និងបោះបង្គោលព្រំដីតំបន់កាត់ឆ្វៀល ជំហាន២នេះ នៅឆ្នាំ២០២៥ ដោយបានចុះពិនិត្យ កំណត់និយាមកា និងសាងសង់បង្គោលកាត់ឆ្វៀល ស្ថិតក្នុងភូមិសាស្ត្រស្រុកបរិបូណ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងស្រុកតាំងគោក ខេត្តកំពង់ធំ ដែលកំពុងបន្តអនុវត្តក្នុងឆ្នាំ ២០២៦នេះ៕


















