Saturday, March 7, 2026

ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចុះ​ពិនិត្យ​និង​វាយតម្លៃ​ស្ថានភាព​ការសាងសង់​សំណង់​រឹង និង​ការលើក​ទំនប់​អាងទឹក​ក្នុង​តំបន់​២ នៅជាប់​នឹង​ព្រំ​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប​

​ថ្ងៃ​សុក្រ ៥​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៦ តាម​ការណែនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម មេធាវី​ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​ការសាងសង់​សំណង់​រឹង និង​ការលើក​ទំនប់​អាងទឹក​ក្នុង​តំបន់​២ នៅជាប់​នឹង​ព្រំ​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប ត្រង់ចំណុច​ក្បែរ​បង្គោល​តំបន់​៣ លេខ​៦២១ ក្នុងភូមិ​សាស្ត្រ ភូមិ​ត្រកៀត ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប​។ ការចុះពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​នេះ មានការ​អញ្ជើញ​ចូលរួម​ពី តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ស្រុក​ពួក រដ្ឋបាល​ឃុំ​មុខ​ប៉ែន កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​មុខ​ប៉ែន រួម​និង​តំណាង​ភាគី​ម្ចាស់​ដី​។​
​សូម​ជម្រាបជូន​ថា ការចុះពិនិត្យ​ទីតាំង​សំណង់​ខាងលើ គឺ​ផ្អែក​តាម​តួនាទី ភារកិច្ច ដូច​មានចែង​ក្នុង​លិខិតបទដ្ឋាន​ជា​ធរមាន ជាពិសេស​អនុក្រឹត្យ​លេខ​: ៨៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣៕

ព័ត៌មាន និងព្រឹត្តិការណ៍