Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប បាន​ជួយ​សម្របសម្រួល​ដល់ទី​ប្រឹក្សា​បច្ចេកទេស​របស់​ធនាគារពិភពលោក​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ធាតុ​ចូល​ដើម្បី​កំណត់​រៀបចំ​ផែន ការ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប​នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក​នៅ​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​នៅ​ថ្ងៃ​ចន្ទ ១១​រោច ដល់​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ១៤​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ជួយ​សម្របសម្រួល​ដល់ទី​ប្រឹក្សា​បច្ចេកទេស​របស់​ធនាគារពិភពលោក​ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ធាតុ​ចូល ដើម្បី​កំណត់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប​នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក តាម​បណ្តា​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន មានដូចជា មន្ទីរ​ធនធានទឹក និង​ឧតុនិយម​, មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, មន្ទីរ​អ​ភ​វឌ្ឍន៍​ជនបទ​, មន្ទីរ​ផែនការ​, មន្ទីរ​បរិស្ថាន​, មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវា​នុ​វត្ត​ន៍​, មន្ទីរ​រ៉ែ និង​ថាមពល​, មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន និង​រដ្ឋាករទឹក​ស្វ័យ​យ័​ត ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕

ព័ត៌មាន និងព្រឹត្តិការណ៍