កាលពីថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យផែនការ និងសហប្រតិបត្តិការ នៃនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានចុះអនុវត្តន៍សកម្មភាពការងារតាមដាន វាយតម្លៃ និងចងក្រងគម្រោង ដែលមាននៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតនៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ដំណើរការចុះអនុវត្តន៍សកម្មភាពក្រុមការងារជួបពិភាក្សាជាមួយ៖
- ការិយាល័យផែនការ និងគាំទ្រឃុំ/សង្កាត់ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃស្រុកបរិបូរណ៌
- ស្មៀនឃុំ និងមេឃុំនៃឃុំឆ្នុកទ្រូ។
សូមជម្រាបជូនថាសកម្មភាពខាងលើនេះមានគោលបំណងសម្រាប់ធ្វើបច្ចុប្បន្នភាពគម្រោងកម្រិតថ្នាក់ស្រុកដែលកំពុងដំណើរការ គម្រោងវិនិយោគដែលមិនទាន់មានការសន្យាគាំទ្រ និងគម្រោងវិនិយោគដែលមានការសន្យាគាំទ្រ នៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ សម្រាប់ធ្វើការតាមដាន ត្រួតពិនិត្យថាគម្រោងអាទិភាពសំខាន់ៗមានការជះឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានដល់វិស័យអ្វីនៅបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ៕








