Saturday, March 7, 2026

ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវចម្រុះ​គ្រប់​ប្រភេទ​នៅ​ទីតាំង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់

​នៅ​ថ្ងៃ​សៅរ៍ ១៥​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៥ ក្រុមការងារ​ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវចម្រុះ​គ្រប់​ប្រភេទ ស្ថិតនៅ​ភូមិ​ទី​១ ភូមិ​ទី​២ ភូមិ​ទី​៣ និង​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រ​ចុះ​ជួប​ជាមួយ ៖
ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​
សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​។​
​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវចម្រុះ​គ្រប់​ប្រភេទ​តំបន់​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​សំខាន់ៗ​
សិក្សា​ចរន្ត និង​តម្លៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​
សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍