Saturday, March 7, 2026

កិច្ចពិភាក្សា​ពង្រឹង​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប ជាមួយ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា

​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា : នា​ព្រឹក​ថ្ងៃ ពុធ ៩ កើត ខែ ភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ឯកឧត្តម ខូវ មាស អគ្គលេខាធិការ​ង អមដោយ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ជួបប្រជុំ​ពិភាក្សា​ជាមួយ សាស្ត្រាចារ្យ​បណ្ឌិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង Dr. Yoshihamura-sensei គម្រោង SATREPs ដើម្បី​ពិគ្រោះ​យោបល់ និង​ផ្លាស់ប្តូរ​គំនិត​ទស្សនទាន​នៃ​ការផ្តួចផ្តើម​គំនិត​លើកកម្ពស់​ការកសាង​សមត្ថភាព និង​ពង្រឹង​ការសិក្សា​ស្រាវជ្រាវ ក្នុង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សម្រាប់​និរន្តរភាព​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍