Sunday, March 8, 2026

កិច្ចប្រជុំពិភាក្សាលើការរៀបចំ concept note ក្រោមចំណងជើងថាសម្បូរត្រីនៅកម្ពុជា

នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និងលោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានជួបប្រជុំពិភាក្សាលើការរៀបចំ concept note ក្រោមចំណងជើងថាសម្បូរត្រីនៅកម្ពុជា ដើម្បីស្នើ Fund ពី GCF នៅស្នាក់ការការិយាល័យអង្គការស្បៀងអាហារពិភពលោកកម្ពុជា FAO នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងគោលបំណងធ្វើលើកិច្ចការមួយចំនួនដើម្បីបន្សាំលើបម្រែបម្រួលអាកាសធាតុ:
១. ពិនិត្យលើកិច្ចវារីវប្បកម្ម
២. ពិនិត្យលើការងាររៀបចំធ្វើអោយប្រសើរឡើងវិញនៅទីជម្រកជលផល និងអេកូស៊ីស្តែម
៣. ពិនិត្យលើការងារជលសាស្ត្រ ឧតុនិយម ដែលជះឥទ្ធិពលលើជលផល។
ជារួមអង្គការ FAO និងសម្របសម្រួលគ្រប់ក្រសួងដែលពាក់ពន្ធ័ ដើម្បីរៀបគម្រោងដ៏ធំមួយសម្រាប់ដោះស្រាយលើតម្រូវការ និងសន្តិសុខស្បៀងទៅដល់ឆ្នាំ២០៥០ និងថ្ងៃអនាគតសម្រាប់កម្ពុជា៕

ព័ត៌មាន និងព្រឹត្តិការណ៍