Thursday, April 23, 2026

កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​២១ នៃ​ក្រុម​អ្នកជំនាញការ ស្តីពី​ទិន្នន័យ​ម៉ូ​ដែល និង​ការ​ព្យាករ ដោយ​ផ្តោតលើ​ម៉ូ​ដែល​ក្របខ័ណ្ឌ​គាំទ្រ​ការធ្វើ​សេចក្តីសម្រេចចិត្ត​(DSF) របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​

​នា​ថ្ងៃ​សុក្រ ១២​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុម នៃ​អ្នកជំនាញការ​កម្ពុជា ៤​រូប បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​២១ នៃ​ក្រុម​អ្នកជំនាញការ ស្តីពី​ទិន្នន័យ ម៉ូ​ដែល និង​ការ​ព្យាករ ដែល​ផ្តោតលើ​ម៉ូ​ដែល​ក្របខ័ណ្ឌ​គាំទ្រ​ការធ្វើ​សេចក្តីសម្រេចចិត្ត​បច្ចុប្បន្នភាព (DSF) នៅ​ទីក្រុង​ហាណូយ​, ប្រទេស​វៀតណាម​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​ពិនិត្យ​ពិភាក្សា​បន្ថែម​លើ​លទ្ធផល​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ម៉ូ​ដែល នឹង​របាយការណ៍​បច្ចេក​ទេស​ចុងក្រោយ សម្រាប់​ការយល់ដឹង​រួមគ្នា ដើម្បី​ផ្តល់​ការឯកភាព លើ​ការធ្វើ​បច្ចុប្បន្នភាព DSF សម្រាប់​ការប្រើប្រាស់​ក្នុង​ដំណើរ​ការធ្វើផែនការ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​។​
​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​វៀតណាម និង​សហប្រធាន​ពី​តំណាង​លេខាធិការដ្ឋាន MRC ដោយមាន​ការចូលរួម​ពី​ក្រុម​អ្នកជំនាញការ​នៃ​ប្រទេស​ជា​សមាជិក​មេគង្គ​រួមមាន ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន MRC និង​ក្រុមហ៊ុន​ប្រឹក្សា DHI សរុប ២៥ រូប​(​ស្រី ៣​រូប​)៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍