នារសៀលថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅអាជ្ញាធរទន្លេសាប បានរៀបចំកិច្ចប្រជុំក្នុងក្របខ័ណ្ឌបច្ចេកទេសសិក្សាស្រាវជ្រាវ ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញបច្ចេកទេសរបស់ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប អំពីវិធីសាស្ត្របច្ចេកទេសនៃការចុះសិក្សាផលចាប់តាមឡូត៍ដាយ នៅតាមបណ្តោយទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ នៅក្នុងរដូវបើកនេសាទនាពេលខាងមុខ។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីឯកឧត្ដមអគ្គលេខាធិការ អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប៕












