តួនាទី និងភារកិច្ច ៖
ការិយាល័យធនធានទឹក នៃនាយកដ្ឋានធនធានធម្មជាតិ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានភារកិច្ចដូចខាងក្រោម ៖
– សិក្សាស្រាវជ្រាវអំពីសក្តានុពលធនធានទឹកក្នុងតំបន់ទន្លសាប និងតំបន់ពាក់ព័ន្ធ
– សិក្សាស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ ព្រមទាំងកត្ដាផ្សេងៗទៀតដែលនាំឳ្យប៉ះពាល់ដល់ ធនធានធម្មជាតិ ក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
– សិក្សា និងកំណត់តំបន់អភិរក្ស និងអភិវឌ្ឍធនធានទឹក
– តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការប្រើប្រាស់ធនធានទឹក ដើម្បីបង្កើតឡើងនូវវិធានការ បទដ្ឋាន និងអនុសាសន៍ផ្សេងៗ
– លើកគម្រោងរាល់ការស្នើសុំ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក
– រាយការណ៍ជាប្រចាំជូនប្រធាននាយកដ្ឋានអំពីសកម្មភាពការងាររបស់ការិយាល័យ
– អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្នានប្រគល់ជូន ឬតាមការចង្អុលណែនាំពីអគ្គលេខាធិការ អ.ទ.ស ។