Thursday, May 28, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ និង​ផ្ទៀងផ្ទាត់​ចុងក្រោយ ស្តីពី​ការវាយតម្លៃ​សន្តិសុខ​ទឹក​អាង​ទន្លេសាប World Bank (WB), Australian Water Partnership (AWP)

​នា​ថ្ងៃ​ពុធ ១១​កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត រី​ជិន​ស៊ី​ភ្នំពេញ (Hyatt Regency, Phnom Penh) ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ លោកជំទាវ Bridget Collier ឯកអគ្គរដ្ឋទូត​រង នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​លោកស្រី Maria Angelica Sotomayor ប្រធាន​គ្រប់គ្រង​ផ្នែក​ទឹក ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៃ​ធនាគារពិភពលោក បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ និង​ផ្ទៀងផ្ទាត់​ចុងក្រោយ ស្តីពី​ការវាយតម្លៃ​សន្តិសុខ​ទឹក​អាង​ទន្លេសាប World Bank (WB), Australian Water Partnership (AWP) ពីថ្ងៃ​ទី​២៧-២៨ ខែឧសភា ឆ្នាំ​២០២៦​។
​សូម​ជម្រាបជូន​ថា សិក្ខាសាលា​ខាងលើ មាន​សមាសភាព​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ក្រសួង​-​ស្ថាប័ន​ពាក់​ព​ន្ធ័ ខេត្ត​ជុំវិញ​បឹង​ទន្លេសាប អង្គការក្រៅរដ្ឋាភិបាល ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​ដៃគូ​អភិវឌ្ឍន៍ ដោយ​ផ្ដោត​សំខាន់​លេ​ី​ការងារ​ដែល​ត្រូវបាន​បង្កើត​ឡើងជា​សេចក្តីព្រាង រួមមាន​៖
(i)-​របាយការណ៍​ស្ថានភាព​អាង​ទន្លេសាប (SOTB)
(ii)-​របាយការណ៍ ស្តីពី​ការវាយតម្លៃ​ស​ន្និ​សុខ​ទឹក​ទន្លេសាប (WSA)
(iii)-​សេចក្តី​សង្ខេប​គោលនយោបាយ​ស្តីពី​វិស័យ​សំខាន់ៗ​។
​របាយការណ៍​ទាំងនេះ​បង្ហាញ​អំពី​ការ​សំយោគ​ទិន្នន័យ ការប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ការវាយតម្លៃ​បញ្ហា​ប្រឈម​សន្តិសុខ​ទឹក ការកំណត់​ចំណុចក្តៅ​អាទិភាព និង​ការលើក​ជា​អនុសាសន៍ យុទ្ធសាស្ត្រ​សម្រាប់​ពង្រឹង​ការគ្រប់គ្រង​អាង​បឹង​ចំរុះ​។
​សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ​នៃ​របាយការណ៍ SOTB និង​WSA ដើម្បី​ផ្ទៀងផ្ទាត់​ទិន្នន័យ​វិទ្យាសាស្ត្រ ព័ត៌មាន និង​សេចក្តីសន្និដ្ឋាន នៃ​ការវិភាគ​តាមរយៈ​ការផ្តល់​មតិ ការពិភាក្សា​របស់​ភាគី​ពាក់ព័ន្ធ ប​ង្កេ​ី​ន​ការយល់ដឹង និង​ភាពជា​ម្ចាស់​រួមគ្នា​រវាង​ភាគី​ទាំងអស់ ដេ​ី​ម្បី​កំណត់​សកម្មភាព​អាទិភាព​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សំខាន់ៗ ប​ង្កេ​ី​ត​បានជា​ផែនទី​បង្ហាញផ្លូវ និង​យុទ្ធសាស្ត្រ​គោលនយោបាយ ដេ​ី​ម្បី​កំណត់​ជំហាន​បន្ទាប់ ឈានទៅ​ធ្វេ​ី​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ការវិនិយោគ និង​ការសម្របសម្រួល​ក្នុងចំណោម​តួអង្គ​សំខាន់ៗ​នៅក្នុង​អាង​ទន្លេសាប ព្រមទាំង​ប្រមូលផ្ដុំ​ភាគី​ពាក់ព័ន្ធ ឱ្យមាន​ការឯកភាព​គ្នា​កំណត់​គោលដៅ​គម្រោង វិសាលភាព ពេលវេលា តួនាទី ទំនួល​ខុសត្រូវ និង​ហានិភ័យ​ដែល​អាច​កើតមានឡើង​ធ្វើយ៉ាងណា​ឱ្យមាន​ការយល់ដឹង​រួមគ្នា​មុននឹង​ឈានទៅ​មុខ​ជាមួយនឹង​ការអនុវត្ត​គម្រោង​រួម​៕

ព័ត៌មាន និងព្រឹត្តិការណ៍