នាថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដោយមានការគាំទ្រពីកងកម្លាំងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកបានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះពិនិត្យទីតាំងដីដែលរងការទន្ទ្រាននាពេលកន្លងមក និង ផ្ទៃដីព្រៃរេចរិល ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំសាន់គរ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះមានកិច្ចសហការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុកកំពង់ស្វាយ តំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងមន្ទីរបរិស្ថាន នាយសង្កាត់-ខណ្ឌរដ្ឋបាលជលផល កម្លាំងកងរាជអាវុធហត្ថ កម្លាំងអធិការដ្ឋាននគរបាល អង្គភាពជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក កម្លាំងទីបញ្ជាការស្រាលកំពង់ស្វាយ លោកមេឃុំសាន់គរ និងឃុំកំពង់គោ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទ រួមជាមួយលោកមេភូមិដែលមានការពាក់ព័ន្ធ៕


























