Friday, March 6, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប​បន្ត​ចុះ​ពិនិត្យ​សុពលភាព​បង់​លេខ​បង្គោលព្រំ​តំបន់​៣, បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល (​តំបន់​១ តំបន់​២ ស្ថិតក្នុង​តំបន់​៣)

​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការគាំទ្រ​ពី​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស របស់​អគ្គលេខាធិការ​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ពិនិត្យ​សុពលភាព​បង់​លេខ​បង្គោលព្រំ​តំបន់​៣, បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល (​តំបន់​១ តំបន់​២ ស្ថិតក្នុង​តំបន់​៣) និង​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែ​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​បារាយណ៍ និង​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ការចុះពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​នេះ​មាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​បារាយណ៍ តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​បរិស្ថាន អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ​បារាយណ៍ ឃុំ​ចុង​ដូង លោក​មេភូមិ រួមជាមួយ​នឹង​កងក​ម្លាំ​ង​នៃ​ទីបញ្ជាការ​ស្រាល​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​៕

ព័ត៌មាន និងព្រឹត្តិការណ៍