ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារផ្លូវជាតិលេខ៦ ចុះពិនិត្យសុពលភាព ជួសជុល ថែទាំ បង់លេខបង្គោលព្រំតំបន់៣ និងពិនិត្យជាក់ស្តែងផ្ទៃដីដាំស្តាព្រៃលិចទឹកឡើងវិញតាមទីតាំងដែលបានកាត់ឆ្វៀល និងទីតាំងរេចរឹលដែលកំណត់ថាតំបន់១ តំបន់២ ក្នុងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមជម្រាបថា ក្រុមការងារអាជ្ញាធរទន្លេសាប និងបន្តចុះអនុវត្តន៍តួនាទីភារកិច្ចជាប្រចាំ ក្នុងការចុះត្រួតពិនិត្យ ការងារជួសជុលថែទាំបង្គោលព្រំតំបន់៣ និងបង្គោលព្រំតំបន់កាត់ឆ្វៀល និងការងារចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីដាំស្តារព្រៃលិចទឹកឡើងវិញ ដែលស្ថិតក្នុងតំបន់៣ នៅខេត្តទាំង៦ជុំវិញបឹងទន្លេសាប៕
























