Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​សុពលភាព​បង់​លេខ​សាកល្បង​បង្គោលព្រំ​តំបន់​៣, បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល​(​តំបន់​១ តំបន់​២ ក្នុង​តំបន់​៣)

​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម​អគ្គលេខាធិការ​-​អគ្គលេខាធិការរង និង​ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​សុពលភាព​បង់​លេខ​សាកល្បង​បង្គោលព្រំ​តំបន់​៣, បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល​(​តំបន់​១ តំបន់​២ ក្នុង​តំបន់​៣) និង​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តា​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្តកំពង់ធំ​។ ការចុះពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​នេះ​មាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​តាំងគោក ក្រុមប្រឹក្សាឃុំ​ស្រឡៅ ឃុំ​ទ្រៀល និង​មេភូមិ​ពាក់ព័ន្ធ រួមជាមួយ​កងកម្លាំង​នៃ​ទីបញ្ជាការ​ស្រាល​ស្រុក​តាំងគោក​៕

ព័ត៌មាន និងព្រឹត្តិការណ៍