Saturday, March 7, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ជួបប្រជុំ​ពិភាក្សា ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ នៃ​លទ្ធផល​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​ការប្រើប្រាស់​ដី​អាស្រ័យ​ផល និង​ដី​ទន្ទ្រាន​ក្នុង​តំបន់​៣

​អនុវត្តតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​សុក្រ ៣​រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ជួបប្រជុំ​ពិភាក្សា ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ នៃ​លទ្ធផល​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​ការប្រើប្រាស់​ដី​អាស្រ័យ​ផល និង​ដី​ទន្ទ្រាន​ក្នុង​តំបន់​៣ នៅ​សាលាស្រុក​ជល​គី​រី​ដែលមាន​ការចូលរួម​ពី​លោក ដូ​វ គឹម​ស៊ីន អភិបាលស្រុក​, លោក មុត ម៉េង អភិបាលរង នៃ​គណ​:​អភិបាលស្រុក​ជល​គិរី មន្ត្រី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ភូមិ​ឃុំ​ពាម​ឆ្កោក​។ បន្ទាប់ពី​បាន​ឯកភាពគ្នា​និង​ចប់​កិច្ចប្រជុំ ឯកឧត្តម អគ្គលេខាធិការ បាន​បន្ត​ដឹកនាំ ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទីតាំង​បង្គោល​កំណត់​ព្រំ​តំបន់​៣ ផ្ទៃដី​រង​ការទន្ទ្រាន និង​ទីតាំង​សម្រាប់​ការដាំ​ស្ដារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​
​គួរបញ្ជាក់​ជូន​ដែរ​ថា ស្រុក​ជល​គិរី មាន​ផ្ទៃដី​ប្រេ​ី​ប្រាស់​ដែល​កំណត់​រួមមាន ៖

  • តំបន់​១ ចំនួន​: ១,៥៩៧.៤៩ ហិកតា
  • តំបន់​២ ចំនួន​: ២៧,២៨៩.៤១ ហិកតា​
  • តំបន់​៣ ចំនួន​: ៤,១៧៦.២៤ ហិកតា
    និង​មាន​បង្គោល​កំណត់​ព្រំ​តំបន់​៣​ចំនួន​: ៣៤​បង្គោល​៕

ព័ត៌មាន និងព្រឹត្តិការណ៍