នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យកែសម្រួលផែនការសកម្មភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ។
កិច្ចប្រជុំនេះ ក្នុងគោលបំណង :
១/. ពិនិត្យសម្រួលតារាង Matrix នៃផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបឆ្នាំ២០២៦
២/. ពិនិត្យផ្តល់យោបល់ក្នុងការកែសម្រួលផែនការសកម្មភាពស្របតាមផែនការយុទ្ធសាស្ត្រ អទស។
ផែនការសកម្មភាពអាជ្ញាធរទន្លេសាបសម្រាប់អនុវត្តឆ្នាំ២០២៦ នេះ ជាសកម្មភាពការងារចំពោះមុខរបស់ក្រុមការងារដែលដឹកនាំដោយថ្នាក់ដឹកនាំ អទស និងសកម្មភាពការងារបច្ចេកទេសនៃនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាបសំដៅគាំទ្រដល់ផែនការយុទ្ធសាស្ត្រអាជ្ញាធរទន្លេសាប (២០២៤-២០២៨) និងការងារចំពោះមុខថ្មីមួយចំនួនទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន៕












