Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញការ​ចិន នៃ​គណៈកម្មាការ​ធនធានទឹក​ឆាង​ជាំ​ង (Changjiang Water Resources Commission)

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ​២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ទទួលបន្ទុក​ការអនុវត្ត​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​អ្នកជំនាញការ​ចិន នៃ​គណៈកម្មាការ​ធនធានទឹក​ឆាង​ជាំ​ង (Changjiang Water Resources Commission) ដឹកនាំ​ដោយ Mr. Hu Bo ប្រធាន​ផ្នែក Division Chief of Changjiang Water Resources Commission ដើម្បី​ពិភាក្សា​ការងារ និង​ទស្សនកិច្ច​សិក្សា​ប្រមូល​ព័ត៌មាន​ក្រោម​គម្រោង “Lancang-Mekong Smart Eyes Action-Joint Research on the Technology and Standards Intelligent Hydrological Monitoring in the Mekong River” នៅ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​។​
​កិច្ចប្រជុំ​ពិភាក្សា​នេះ ក្នុង​គោលបំណង​៖
១. បង្ហាញ​គម្រោង​សហការ​ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ចិន “Lancang-Mekong Smart Eyes Action – Joint Research on the Technoloogy and Standards of Intelligent Hydrological Monitoring in the Mekong River”
២. ការចុះ​ទស្សនកិច្ច​សិក្សា ពិនិត្យ​ទីតាំង​អាទិភាព​សម្រាប់​ដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​កករ​ដីល្បាប់​ស្វ័យប្រវត្តិ​នៅ​ដង​ទន្លេសាប​
៣. ការងារ​រៀបចំ​ផែនការ និង​ការសាងសង់​បណ្តាញ​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម នៅ​អាង​ទន្លេសាប​
៤. អំពី​ការរៀបចំ​គម្រោង​ថ្មី “​មជ្ឈមណ្ឌល​ជាតិ​ធនធានទឹក​កម្ពុជា​”​។​
​ជាមួយគ្នានេះ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​អំពី​សកម្មភាព​នៃ​គម្រោង​ដែល​បាន​ស្នើសុំ​រួមគ្នា​ចំនួន​ពីរ ដែល​ភាគី​ទាំងពីរ​បានរៀបចំ​ដាក់ពាក្យ​ស្នើសុំ​ថវិកា​គាំទ្រ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង សម្រាប់​ឆ្នាំ ២០២៦ ខាងមុខ​។​
​សូមបញ្ជាក់​ជូន​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ភាគី​ចិន​បានផ្តល់​ការគាំទ្រ និង​អញ្ជើញ​ថ្នាក់ដឹកនាំ​រួមជាមួយ​មន្ត្រី​ជំនាញ​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដើម្បី​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ចូលរួម​សន្និសីទ​អន្តរជាតិ នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នាពេល​ខាងមុខនេះ​៕​

ព័ត៌មាន និងព្រឹត្តិការណ៍