Saturday, March 7, 2026

ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាបបានជួបពិភាក្សាក្រុមការងាររៀបចំគម្រោងផែនការ និងស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប

នាព្រឹកថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប និងឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បានជួបពិភាក្សាក្រុមការងាររៀបចំគម្រោងផែនការ និងស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ស្តីពី “ការសិក្សាអំពីគុណភាពទឹកនៅក្នុងប្រព័ន្ធអេកូហាយដ្រូឡូជីដ៏ស្មុគស្មាញរបស់បឹងទន្លេសាប និងបរិស្ថានជុំវិញ”​ ដែលចូលរួមប្រឹក្សាយោបល់ដោយ លោកបណ្ឌិត អ៊ុក សុវណ្ណារ៉ា សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ (AUPP) និង វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា (ITC) ៕

ព័ត៌មាន និងព្រឹត្តិការណ៍