Saturday, March 7, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចុះ​ត្រួតពិនិត្យ វាយតម្លៃ និង​ថែទាំ​ឧបករណ៍​ស្ថានីយឧតុនិយម និង​ជលសា​ស្ត្រ​បញ្ជូន​ទិន្នន័យ​ស្វ័យប្រវត្តិ នៅ​ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្តសៀមរាប​

​អនុវត្តតាម​ភារកិច្ច​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​បានប្រគល់​ជូន នៅ​ថ្ងៃ​ចន្ទ ៩​រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ចុះ​ត្រួតពិនិត្យ វាយតម្លៃ និង​ថែទាំ​ឧបករណ៍​ស្ថានីយឧតុនិយម និង​ជលសា​ស្ត្រ ទទួល និង​បញ្ជូន​ទិន្នន័យ​ស្វ័យប្រវត្តិ (AWS,HR និង HQR)​មាន​ចំនួន ៥ ស្ថានីយ លើ ៤​ទីតាំង ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ក្នុងនោះ មាន​៖

  • ខេត្តកំពង់ធំ : មាន ២​ទីតាំង​(HR ចំណុច​ឃុំ​ត្នោតជុំ នៃ​ស្ទឹង​ជី​នី​ត និង AWS,HQR ស្ទឹងសែន ឃុំ​តា​អោក​)
  • ខេត្តសៀមរាប : មាន​HQR ចំនួន ១ ទីតាំង នៅ​ចំណុច​ស្រុក​ក្រឡាញ់ នៃ​ស្ទឹង​ស្រែង​
  • ខេត្ត​បាត់​បាត់ដំបង : មាន​HR ចំនួន ១ ទីតាំង ស្ថិតនៅ​ឃុំ​កោះ​ជី​វាំង​នៃ​ស្ទឹង​សង្កែ​
    ​សូម​ជម្រាបជូន​ថា អាជ្ញាធរ​ទន្លេសាប ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​គតិ ណាន​ជី​ង (Nanjing Hydraulic Research Institute-NHRI) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ណាន​ជី​ង​ផ្នែក​ជលសា​ស្ត្រ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ការអភិរក្ស (Nanjing Research Institute Hydrology and Water Conservation Automation-NIHWA)​បាន​អនុវត្ត​គម្រោង​សាកល្បង​បច្ចេកវិទ្យា​តាមដាន ទទួល និង​បញ្ជូន​ទិន្នន័យ ជលសា​ស្ត្រ​-​ឧតុនិយម និង​អាកាសធាតុ​នៅក្នុង​អាង​បឹង​ទន្លេសាប ដែលមាន ១១ ស្ថានីយ លេ​ី ៨ ទីតាំង និង​Master Station នៅ​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍