Thursday, May 21, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​

​នា​ថ្ងៃ​ពុធ ៤​កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត និង​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អនុវត្ត​គម្រោង​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង
​ដើម្បី​បន្ត​ចុះ​ត្រួតពិនិត្យ និង​ជួសជុល​ថែទាំ​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ ចំនួន ៥​ទីតាំង ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកំពង់ធំ រួមមាន​:
១. ពិនិត្យ និង​សិក្សា​ជ្រើសរើស​ទីតាំង ដើម្បី​តំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ឡើងវិញ ចំណុច​ស្ពាន​បាក់​ត្រកួន ស្ទឹង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ដែល​បាន​ប៉ះពាល់​ដោយ​ការសាងសង់​ស្ពានបេតុង​
២. ថែទាំ សម្អាត​ព្រៃ និង​ជីករណ្តៅ​នាំ​ទឹក​ចូល​ស្ថានីយ​ជលសា​ស្ត្រ (H.R) ចំណុច​ស្ពាន ច្រាំង​ចោត (​ស្ទឹង​សង្កែ​) ស្រុក​បាណន់​
៣. ជួសជុល និង​ថែទាំ​ស្ថានីយឧតុនិយម (AWS) ចំណុច​បឹង​ទន្លេ​ឆ្មារ ឃុំ​ពាម​បាង ស្រុក​ស្ទោង​
៤. សិក្សា​វាយតម្លៃ លើកសំណើ​គម្រោង​ផ្លាស់ប្តូរ​ទីតាំង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (H.R, AWS) ចំណុច​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។​
​សូមបញ្ជាក់​ជូន​ថា កន្លងមក​អាជ្ញាធរ​ទន្លេសាប​បាន​តំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ដោយ​ស្វ័យប្រវត្តិ ចំនួន ១១​ស្ថានីយ លើ​៨​ទីតាំង ដែល​ទទួលបាន​ពី​គម្រោង​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម​ការអភិរក្ស​ទឹក​ណាន​ជី​ង (​មេគង្គ​-​ឡាង​ឆាង​) នៃ​ក្រសួង​ធនធានទឹក​ចិន ក្រោម​គម្រោង​សាកល្បង​នៃ​ការអង្កេត​ទិន្នន័យ​ជលសា​ស្ត្រ និង​បច្ចេកវិទ្យា​ប​ញ្ចូ​ន​ស្វ័យប្រវត្តិ តំបន់​អាង​ទន្លេសាប ឆ្នាំ​២០២១ -២០២២៕

ព័ត៌មាន និងព្រឹត្តិការណ៍