នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងក្រុមការងារមុខព្រួញខេត្តពោធ៍សាត់ ចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីតាមឃុំ ស្រុក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៃតំបន់បឹងទន្លេសាប ដឹកនាំដោយ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីប្រមូលព័ត៌មាន ទិន្នន័យ និងគ្រប់គ្រង លេីការប្រើប្រាស់ដីធ្លីនៅតំបន់បឹងទន្លេសាបប្រកបដោយសុភវិនិច្ឆ័យ។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលេីរបៀបវារៈ ចំនួន ៣ ដេីម្បីត្រៀមចុះអនុវត្តន៍ការងារ មានដូចខាងក្រោម៖
១. រៀបចំកម្រងបញ្ជីសំណួរអង្កេត សម្រាប់ចុះប្រមូលទិន្នន័យ ព័ត៌មាន តាមបណ្តាភូមិ ដែលរួមបញ្ចូលកត្តាភូមិសាស្ត្រ និងវិទ្យាសាស្ត្រ
២. រៀបចំក្រុមការងារអន្តរក្រសួង និងក្រុមការងារថ្នាក់ខេត្តសម្រាប់ចុះអនុវត្តន៍ការងារ
៣. រៀបចំផែនការ និងពេលវេលាក្នុងការអនុវត្តការងារ ព្រមទាំងធនធានសម្រាប់គាំទ្រ៕













