នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី “ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៨ – Leadership and Innovation Program-LIP8 ” សម្រាប់មន្ត្រីជាន់ខ្ពស់ក្នុងមុខតំណែង តាមបណ្តាក្រសួង-ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដែលបានរៀបចំនៅសាលាភូមិន្ទរដ្ឋបាល។ កម្មវិធីវគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៧សប្តាហ៍ គឺសិក្ខាកាមសិក្សាដោយផ្ទាល់រយៈពេល ១សប្តាហ៍ និងសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦សប្តាហ៍៕









