Saturday, March 7, 2026

សិក្ខាសាលា​ស្តីពី​ការអភិរក្ស​ទឹក​ជនបទ​

​នៅ​រាជធានី​ភ្នំពេញ​: ថ្ងៃ​សុក្រ ២​កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ មន្ត្រី​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការអភិរក្ស​ទឹក​ជនបទ ដែល​រៀបចំ​ដោយ​គណៈកម្មការ​ធនធាន​ទឹក Changjiang (CWRC), និង វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ទន្លេ Changjiang (CRSRI) នៃ​គណៈកម្មការ​ធនធានទឹក Changjiang មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក Lancang-Mekong (LMC Water Center)​។ សិក្ខាសាលា មាន​ចូលរួម​ពី​លោក លោកស្រី អញ្ជើញ​មកពី​តំណាង​ក្រសួង​ធនធានទឹក​ចិន គណៈកម្មការ​ធនធាន​ទឹក Changjiang ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រទេស​កម្ពុជា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវា​អនុវត្តន៍ អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា , មជ្ឍមណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទឹកជំនន់​តំបន់ សាកលវិទ្យាល័យ​ភ្នំពេញ​កម្ពុជា​, វិទ្យាស្ថាន​បច្ចេកវិទ្យា និង LMC center​។​
​សូម​ជម្រាបជូន​ថា គោលបំណង​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​ដើម្បី​៖
ពង្រឹងសមត្ថភាព​បច្ចេកទេស​ក្នុងការ​អភិរក្ស​ទឹក​ជនបទ ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច​
ណែនាំ​ការអនុវត្ត​ល្អ​បំផុត​ក្នុងការ​គ្រប់គ្រង​ទឹក​ជនបទ និង​ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​និរន្តរភាព​
លើកកម្ពស់​វិធីសាស្ត្រ​គ្រប់គ្រង​ទឹក​តាម​សហគមន៍​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការចូលរួម និង​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​
សម្របសម្រួល​ការផ្លាស់​ប្តូរ​ចំណេះដឹង​រវាង​បុគ្គលិក​បច្ចេកទេស​មកពី​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ និង​ស្ថាប័ន​ស្រាវជ្រាវ​
ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ក្នុង​ក្របខ័ណ្ឌ Lancang-Mekong ដើម្បី​ជំរុញ​អភិបាលកិច្ច​ទឹក​ប្រកបដោយ​និរន្តរភាព និង​ការ​តម្រឹម​គោលនយោបាយ​។​
​សូមបញ្ជាក់​ជូន វគ្គ​បណ្តុះបណ្តាល សិក្ខាកាម ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
ទទួលបាន​ចំណេះដឹង​ជាក់ស្តែង​នៃ​បច្ចេកទេស​អភិរក្ស​ទឹក​ជនបទ​ប្រកបដោយ​និរន្តរភាព​
អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ និង​បច្ចេកវិទ្យា​សន្សំសំចៃ​ទឹក​
ពង្រឹង​បណ្តាញ​អ្នកពាក់ព័ន្ធ​សម្រាប់​ការផ្លាស់ប្តូរ​ចំណេះដឹង​ជា​បន្តបន្ទាប់​
រួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ តាមរយៈ​ការចែករំលែក​ចំណេះដឹង​ក្នុង​ក្របខ័ណ្ឌ​ឡាន​ឆាង​-​មេគង្គ​៕

ព័ត៌មាន និងព្រឹត្តិការណ៍