Thursday, April 23, 2026

សកម្មភាព​សហគមន៍​នេសាទ​រាំង​ពេន​៣​ត ចូលរួម​អភិរក្ស​ត្រី​មេ​ពូជ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​

​នា​ថ្ងៃ​សុក្រ ១២​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ផ្សព្វផ្សាយ​ព័ត៌មាន នៃ​អាជ្ញាធរ​ទន្លេសាប រៀបចំ​ផលិត​វីដេអូ​ចុះ​ផ្ដិត​យក​ទិដ្ឋភាព ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្តីពី​សកម្មភាព​សហគម​ន៍​នេសាទ​ស្រី​ចឹក ចូលរួម​អភិរក្ស​ត្រី​មេ​ពូជ ក្នុងភូមិ​សាស្ត្រ​ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ ក្នុង​ការចុះ​នេះ ក្រុមការងារ​បានធ្វើកា​រ​ជួប​សម្ភាសន៍​ជាមួយ គណៈកម្មាការ​សហគម​ន៍ សង្កាត់​ជលផល ក្នុង​កិច្ចការ​ការពារ​តំបន់​អភិរក្ស នៅក្នុង​តំបន់​សហគមន៍​នេសាទ​ស្រី​ចឹក​។​
​សូម​ជម្រាបជូន​ថា សកម្មភាព​នេះ​មាន​គោលបំណង​ក្នុងការ​ប្រមូល​ចងក្រង​រូបភាព ដើម្បី​រៀបចំ​ផលិត​វីដេអូ​បទ​យកការណ៍ ស្វែងយល់​ពី​ធនធាន​ជលផល និង​ការផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍​ស្វែងយល់​ពី​សកម្មភាព​ផ្សេងៗ​ក្នុង​កិច្ចការពារ​តំបន់​អភិរក្ស​ឱ្យមាន​ប្រសិទ្ធភាព​នឹង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដល់​អ្នកពាក់ព័ន្ធ​ចូលរួម​បន្ត​ឱ្យ​សហគមន៍​ដំណើរការ​ទៅមុខ​ក្នុងការ​ការពារ​អភិរក្ស អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍