Tuesday, October 27, 2026

សកម្មភាព​បន្ត​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​

​នា​ថ្ងៃ​សុក្រ ១២ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០២៦ លោក លឹម ហេង អុន​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដោយមាន​ការចូលរួម​ពី​លោក ម៉ាន់ សា​រ៉ា​ត​  អភិបាលរង​ស្រុក​កំពង់ស្វាយ ដំណាង​លោក​អភិបាល នៃ​គណ​:​អភិបាលស្រុក បាន​សហការ​បន្ត​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​សូមបញ្ជាក់​ជូន​ថា វគ្គ​ផ្សព្វផ្សាយ​នេះ បាន​អញ្ជើញ​ចូលរួម​ពី តំណាង​លោក​អភិបាលរង​ស្រុក ព្រមទាំង​លោក លោកស្រី ជា​មេឃុំ ជំទប់​ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីនគរបាល​ប៉ុស្តិ៍ តំណាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​សូម​ជម្រាបជូន​ផងដែរ វគ្គ​ផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​ផ្ដោត​សំខាន់ រួមមាន​៖
​ទី​១. បង្កើន​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ ឱ្យមាន​ការចូល​រួមកា​រពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក
​ទី​២. សំដៅ​ធានា​ឱ្យបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍