Thursday, April 23, 2026

សកម្មភាព​នាយកដ្ឋាន​នីតិកម្ម​និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ ថែរក្សា​គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ​

​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម​ការពា​រ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព នា​ថ្ងៃ​ពុធ ១០​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ​ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ វគ្គ​ផ្សព្វផ្សាយ​នេះ មានការ​ចូលរួម​ពី​តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត តំណាង​រដ្ឋបាល​ស្រុក ព្រមទាំង​លោក លោកស្រី ជា​មេឃុំ ជំទប់​ឃុំ​ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីនគរបាល​ប៉ុស្តិ៍ តំណាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។
​សូម​ជម្រាបជូន​ថា ការផ្សព្វផ្សាយ​នេះ​ក្នុង​គោលបំណង​ផ្ដោត​សំខាន់​លើ​៖ ១-​បង្កើន​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ ឱ្យមាន​ការចូល​រួមកា​រពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក និង​២- សំដៅ​ធានា​ឱ្យបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ជីវចម្រុះ ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​។ ការផ្សព្វផ្សាយ​នេះ​ក៏បាន​បង្ហាញ​ពី​ខ្លឹមសារ​សំខាន់​នៃ​សារៈសំខាន់​របស់​បឹង​ទន្លេសាប ព្រៃ​លិច​ទឹក​រួម​នឹង​វិធានការ​ការពារ​ធនធាន​ធម្មជាតិ ដោយ​ការចូលរួម​ក្នុងការ​អនុវត្ត​ច្បាប់ បទ​ប្បញ្ញត្តិ​នានា​ដើម្បី​ធានា​ឱ្យបាន​នូវ​ការការពារ ថែរក្សា និង​គ្រប់គ្រង​ធម្មជាតិ ជីវចម្រុះ ធនធាន​ជលផល ព្រៃ​លិច​ទឹក​នៅ​តំបន់ទ្រនាប់ តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្សជាតិ ដែល​វា​បាន និង​កំពុង​គំរាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប បង្កឡើង​ដោយ កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ ក្មុង​នោះ​រួមមាន​សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​ការនេសាទ​ខុសច្បាប់​ជាដើម​៕

ព័ត៌មាន និងព្រឹត្តិការណ៍